យើង
👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ខ្ញុំទាំងឡាយ, ពួកខ្ញុំ
ឧទាហរណ៍៖ យើងត្រូវទៅ ។
សម្រាប់និយាយក្រាបទូលក្សត្រិយ៍ ព. បុ. ថា យើងខ្ញុំព្រះអង្គ; ព. ស. ស. ថា ទូលព្រះបង្គំជាខ្ញុំទាំងឡាយ … ។ សម្រាប់និយាយនឹងសេនាបតីថា យើងខ្ញុំព្រះបាទម្ចាស់ ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិធំចុះពីសេនាបតីមកថា យើងខ្ញុំព្រះបាទ ។ សម្រាប់និយាយនឹងព្រះភិក្ខុសង្ឃថា យើងខ្ញុំព្រះករុណា ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិតូចឬនឹងរាស្រ្តដោយសេចក្ដីគោរពថា យើងខ្ញុំ ។ បើស្រ្តីប្រើតាមលំដាប់ជាន់ថ្នាក់ខ្ពស់ទាបមានត្រឹមតែ យើងខ្ញុំម្ចាស់, យើងខ្ញុំ,យើង ប៉ុណ្ណេះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖