Posted on Leave a comment

តើពាក្យ «រក» មានន័យដូចម្ដេច ?


រក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្វាតឬស្វែងឲ្យចួប, ឲ្យប្រទះ, ឲ្យឃើញ, ឲ្យបានដូចបំណង ។
ឧទាហរណ៍៖ រកគោ, រកទិញស្រូវ, រកទ្រព្យ, រកឧស ។

                      ពឹងគេ, ស្ដីគេ ។
ឧទាហរណ៍៖ រកគេឲ្យជួយប្រក់ផ្ទះ, រកគេមកដេកកំដរ ។

                      រកខុសរកត្រូវ ពិនិត្យឲ្យឃើញខុសត្រូវ ។ រកខ្យល់ ឬ រកខ្យល់រកដង្ហើម ត្រដរប្រឹងឲ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម ។ រកគ្នា ស្វែងឲ្យបានគ្នា, ស្វែងឲ្យបានចួបគ្នា ។ រកដើមរកចុង ពិនិត្យសង្កេតឲ្យឃើញដើមឃើញចុង ។ រកទោស សង្កេតឲ្យឃើញទោស ។ រកប្រពន្ធ ស្វែងឲ្យបានប្រពន្ធ, ស្ដីប្រពន្ធ ។ រកប្រាក់គេ សុំប្រាក់គេ; ខ្ចីប្រាក់គេ ។ រកពុត សង្កេត, ពិនិត្យ ឲ្យឃើញពុត; ដេញពុត ។ រកពុទ្ធោ លាន់មាត់រកព្រះពុទ្ធថា ពុទ្ធោ ! , ពុទ្ធោ ពុទ្ធោ ! , ឱ ពុទ្ធោ !, ឱ ពុទ្ធោ ពុទ្ធោ !, ពុទ្ធោអើយ !, ឱ ពុទ្ធោអើយ ! ( —អើ្ហយ ) ។ រកមុខ សង្កេតឬបញ្ជាក់ឲ្យឃើញមុខ, ឲ្យស្គាល់មុខ ។ រកស៊ី ប្រកបកិច្ចការឲ្យបានទ្រព្យធន, ប្រឹងធ្វើរបរចិញ្ចឹមជីវិត ។ រកហេតុ ឬ រករឿង សន្សំ, ពិនិត្យ, សង្កេត ស្វែងឲ្យឃើញហេតុ ឬ ឲ្យកើតបានជារឿង, ឲ្យឃើញដំណើរ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply