រកា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី ១០ ( មាន់ ) ។
ឧទាហរណ៍៖ ឆ្នាំរកា ។
ឈ្មោះឈើព្រៃមួយប្រភេទ សន្ដាននឹងគដើមមានបន្លាធំៗរង្វើលៗផ្លែតូចៗ ខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់
ឧទាហរណ៍៖ ប៉ុយរកា ។
ដើមឈើកម្ពស់ ១០-២០ ម មានបន្លា។ ដុះក្នុងព្រៃល្បោះនៃប្រទេសអាស៊ីផ្នែកអាគ្នេយ៍។ ពេលខ្លះ គេដាំរកាតាមវិថីនានា។ គ្រាប់រកាមានរោម សសៃវែងៗ ដូចគរដែរ គេអាចប្រើញាត់ពូកខ្នើយបាន។ ឈើរកាសម្រាប់ធ្វើក្តារផ្ទះ និងសម្រាប់ធ្វើស្គរ។ ផ្កាគ្រាប់ សំបក គេយកធ្វើថ្នាំព្យាបាលរោគផ្សេងៗ ថ្នាំនេះប្រើតែក្នុងប្រទេសឥណ្ឌូចិនទេ។ ទឹកស្ងោរ ផ្កាផឹកឱ្យបាត់មួល។ ត្រូវលីងផ្កាសិន មុននឹងស្ងោរ។ គេលីងគ្រាប់ ហើយស្ងោរផឹកពេលណាម្តាយមិនសូវមានទឹកដោះអោយកូនបៅ។ គ្រូថ្នាំប្រើសំបកដើមរកាផ្សំជាឱសថបិទលើជើង ដៃ បាក់ ដើម្បីឱ្យឆ្អឹងជាប់គ្នាវិញ និងឱ្យជាមុខរបួសឆាប់។ ទឹកស្ងោរ សំបកជាឱសថ ម៉្យាងទៀត គឺអាចឃាត់ឈាមបាន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖