Posted on Leave a comment

តើពាក្យ «រក្សា» មានន័យដូចម្ដេច ?


រក្សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. រក្ស; បា. រក្ខ ) ថែ, ថែទាំ; បីបាច់, ចិញ្ចឹម; កាន់; កាន់កាប់; ការពារ; ប្រយ័ត្ន : រក្សាទ្រព្យ, រក្សាខ្លួន, រក្សាមារយាទ, រក្សាសីល ។ រក្សាធិក្រឹត អ្នកកាន់ការរាជការក្នុងទីប្រជុំសង្កាត់ ( អភិបាលស្រុក) ។ រក្សាភិបាល អ្នកគ្រប់គ្រងរក្សាដោយការប្រយ័ត្ន; ខ្មែរប្រើពាក្យនេះជាឋានន្តរសម្រាប់នាយសង្កាត់ : ពញារក្សាភិបាល, ចួនកាលឡើងជាទីឃុន ឬជាទីហ្លួងក៏មាន : ឃុនរក្សាភិបាល, ហ្លួងរក្សាភិបាល ។ រក្សាព្រះអង្គ ឈ្មោះក្រុមទាហានសម្រាប់រក្សាព្រះអង្គព្រះករុណាជាអម្ចាស់ជីវិត : ក្រុមរក្សាព្រះអង្គ, ទាហានរក្សាព្រះអង្គ ។ រក្សាស្រុក ឈ្មោះក្រុមទាហានសម្រាប់ការពារកម្ពុជរដ្ឋ : ក្រុមរក្សាស្រុក, ទាហានរក្សាស្រុក; សម័យនេះហៅ ខេមរភូមិន្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply