រត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទុះដោយល្បឿន ។
ឧទាហរណ៍៖ រត់ខ្នាប, រត់ខ្មឺត, រត់លឿន, រត់សណ្ដាប ។
គេចវៀះចៀសឲ្យផុតមុខ, ឲ្យផុតអំណាច ។
ឧទាហរណ៍៖ រត់គយ, រត់ពន្ធ, រត់ទ័ព ។
គេចវៀះដោះខ្លួនលូនត្បុលចូលពួនក្នុងព្រៃ ។
ឧទាហរណ៍៖ រត់លូន; ( ស្រុកកើតរត់លូន គឺស្រុកកើតមានទ័ព ឬកើតមានចោរប្លន់ញឹកញយ អ្នកស្រុកភិតភ័យរត់លូនចូលពួនក្នុងព្រៃ ) ។ល។
ព. ប្រ. ដែលប្រព្រឹត្តទៅស្រួលឥតទើសទាក់
ឧទាហរណ៍៖ រត់គន្លង ដែលមានរបៀបគន្លងត្រូវគ្នា; រត់ជួរ ដែលត្រូវជួរគ្នា; រត់ដៃ ដែលថ្នឹកដៃ, ស្ទាត់ដៃ ដោយរហ័ស; រតផ្នត់ ដែលត្រូវផ្នត់គ្នាឥតល្អៀង; រត់មាត់ ដែលស្ទាត់មាត់ឥតមានទាក់ : រៀនចាំរត់មាត់, ឬដែលនិយាយត្រូវគ្នារាល់មាត់ : គេនិយាយរត់មាត់ . . . ; រត់មុខគេ ដែលខំប្រឹងធ្វើការឬប្រឹងរៀនប្រឹងទន្ទេញ ឲ្យបានលឿនជឿនជាងគេ : ធ្វើការរត់មុខគេ; រត់របត់ ដែលត្រូវគ្នាតាមកម្រិត, តាមបែបបទឬតាមសណ្ដាប់ធ្នាប់តែមួយ; រត់របប ដែលមានរបបដូចគ្នា; រត់របៀប ដែលមានរបៀបត្រូវគ្នា, ដែលចុះរបៀបគ្នា; រត់សាច់មួយ រលាយសាច់មួយ; រត់ឡើង ឬ រត់ឡើងមកនៅ ឡើងមកនៅដោយស្ម័គ្រចិត្តឯងឥតមានអ្នកណាហៅរក : ស្រីរត់ឡើង ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖