Posted on Leave a comment

តើពាក្យ «រន្ទះ» មានន័យដូចម្ដេច ?


រន្ទះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរសព្ទដែលលាន់ឮខ្លាំង ។
ឧទាហរណ៍៖ រន្ទះសំឡេង, រន្ទះកាំភ្លើង ។

                      ដំណើរបែកចេញនៃធាតុអគ្គិសនី ( អេឡេកទ្រិក électrique ) ឯអាកាសមានផ្លេកបន្ទោរ និងផ្គរកើតឡើងជាមួយ បណ្ដាលអំពីពពកដែលមានធាតុអគ្គិសនីមកប៉ះនឹងដី ឬពពកប៉ះនឹងពពក ស្រូបឆក់ខ្ទប់គ្នា នាំឲ្យលាន់ឮសូរសព្ទខ្ទ័រខ្លាំង; ច្រើនមានក្នុងរដូវខែដើមឆ្នាំ ( នៃចន្ទគតិ ) ដែលកំពុងមានអាកាសក្ដៅនិងត្រជាក់មិនស្មើគ្នា
ឧទាហរណ៍៖ រន្ទះបាញ់ គឺការមានរន្ទះឬដំណើរធ្លាក់ចុះនៃរន្ទះ ( អសនីបាត ) ។ រន្ទះទឹក រន្ទះដែលស្រូបឆក់ដោយកម្លាំងទឹកច្រើនជាងភ្លើង ។ រន្ទះភ្លើង រន្ទះដែលស្រូបឆក់ដោយកម្លាំងភ្លើងច្រើនជាងទឹក; តែងឃើញបាញ់ត្រូវត្រង់ដើមឈើឆេះចេញជាភ្លើង, ចួនកាលគ្រាន់តែធំក្លិនឆ្ងៀម ( រមែងមានរឿយៗស្ទើរតែរាល់ឆ្នាំ ) ។ រន្ទះបាញ់ក្បាលក្រាញ់ រន្ទះសូរស្រាលៗរឿយៗ ដែលមានក្នុងខែខាងចុងវស្សានរដូវនៃចន្ទគតិ ( វេលាកំពុងមានអាកាសធ្ងន់ ), ច្រើនមានតែក្នុងឆ្នាំណាដែលមានភ្លៀងស្រួល; តាមពាក្យបរម្បរាថាបាញ់សំដៅក្បាលពួកត្រីក្រាញ់… ។ កាំរន្ទះ លោហធាតុក្លាយពីធាតុថ្ម ជាកាំរបស់រន្ទះ មានសណ្ឋានផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply