របឹប
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើរឹប គឺការរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកមានទោសធ្ងន់ដាក់ព្រះឃ្លាំងតាមអំណាចច្បាប់បញ្ញត្ត ។
ឧទាហរណ៍៖ មានទោសដល់របឹប ។
មនុស្សដែលមានទោសធ្ងន់ ត្រូវរាជការមុខក្រសួងកាត់ទោសមិនឲ្យនៅជាព្រៃងារ ដាក់ឲ្យទៅជាអ្នកងារ ។
ឧទាហរណ៍៖ កាត់ទោសដាក់ទៅជារបឹប; ពួករបឹប ( ព. បុ. ) ។
របឹបរឹបជាន់ ការរឹបជាន់ដោយអាជ្ញារបឹបឬរឹបជាន់ឲ្យទៅជាមនុស្សរបឹប ( ច្បាប់បញ្ញត្តនេះ ក្នុងកម្ពុជរដ្ឋ លើកលែងចោលមិនឲ្យប្រើយូរហើយ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រូវរាជការរឹបឬដែលធ្លាក់ខ្លួនទៅជារបឹប ។
ឧទាហរណ៍៖ ទោសរបឹប, ទ្រព្យរបឹប, មនុស្សរបឹប ( ព. បុ. ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖