របូត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលូត, ឃ្លាតចេញដូចគេចាប់បូត ។
ឧទាហរណ៍៖ របូតខ្សែពីដៃ, របូតឈ្នួតពីក្បាល ។
របូតដៃ ឃ្លាតដៃផុតចេញពីចំណាប់ ។ ព. ប្រ. របូតដៃជើង ( ស្លាប់ )
ឧទាហរណ៍៖ អ្នកផ្ទះខ្ញុំឈឺធ្ងន់ណាស់យូរថ្ងៃ ស្ទើររបូតដៃជើង… ។
របូតរបាញ ( ម. ព. របាញ ) ។ របូតមាត់ ឬ របូតសម្ដី ជ្រុលមាត់ឬជ្រុលសម្ដីចេញថាទៅ ។ របូតរលូត ! ពាក្យសម្រាប់ពោលអបទេស ឲ្យរបូតឆ្អឹងដែលស្លាក់ក្នុងបំពង់ក; តាមទំនៀម, គេតែងរកមនុស្សអ្នកធ្លាប់ប្រសប់ឬមនុស្សដែលសម្រាលប្រាសជើង ឲ្យមកធ្វើទឹកមន្តឲ្យផឹកលាប-កឬឲ្យមកស្ទាបបំពង់កអ្នកស្លាក់ឆ្អឹងថា ។
ឧទាហរណ៍៖ របូតរលូតៗ ! . . . ឬថា របូតរលូតចេញមកៗ ! . . . ឬពុំនោះថា របូតរលូតចុះទៅៗ ! . . . ; ចួនកាលឆ្អឹងនោះរបូតចេញមកឬរបូតធ្លាក់ចុះក្នុងក្រពះបាយទៅក៏មាន ( ទម្លាប់បុរាណ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖