Posted on Leave a comment

តើពាក្យ «រមាស» មានន័យដូចម្ដេច ?


រមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទព្រៃមួយប្រភេទ រាងរលមាំសំបុកពោះទ្រយុកស្រដៀងនឹងជ្រូកស្រុក, ប្រអប់ជើងស្រដៀងនឹងដំរី, ក្បាលតូចឆ្លឺមមិនសមនឹងមាត្រ, ស្បែកក្រាស់, មានកុយដុះចំពីលើច្រមុះ ( រមាសក្នុងប្រទេសអាស៊ីមានកុយតែមួយ, ក្នុងប្រទេសអាហ្វ្រឹគមានកុយពីរដុះមួយមុខមួយក្រោយបន្ទាប់គ្នា ) ជាសត្វសាហាវ, បរិភោគអនុបាទិន្នកជាតិជាអាហារ ។
ឧទាហរណ៍៖ កុយមួយ, កុយរមាស, ឈាមរមាស ។

                    -ទំហំ ៖ ក្បាល-ដងខ្លួន:3.000-3.2000 ម.ម, កំពស់ត្រង់ស្មា: 1.600-1.800 ម.ម, ទំនង់ : 1.500-2.000 គក្រ។ -ភិនភាគ ៖ រមាសមានស្បែកក្រាស់ និងមានផ្ទាំងផ្នត់3 ផ្នត់ទី1 នៅផ្នែកខាងមុខស្មា ផ្នត់ទី2 នៅផ្នែកខាងក្រោយស្មា និងផ្ន ត់ទី3 ចាប់ពីចង្កេះទៅក្រោមកាត់តាមជើង។ វាមានដុះកុយមួយនៅលើខ្នងច្រមុះរបស់វា ។ -ជីវសាស្រ្ត ៖ រមាសចូលចិត្តរស់នៅតាមព្រៃស្ដុក ដែលមានទឹកគ្រប់គ្រាន់ វាចូលចិត្តដេកននៀលលេងភក់។ រមាសអាចបង្កាត់ពូជបាននៅ ពេលរមាសញីមានអាយុពី 3-4ឆ្នាំ និងរមាសឈ្មោលចាប់ពីអាយុ 6ឆ្នាំ។ -របាយ និង ស្ថានភាព ៖ រមាសធ្លាប់រស់នៅកម្ពុជាជាយូរមកហើយ ឈ្មោះតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាយើង បានយកឈ្មោះរមាសមកដាក់ ។ នេះជាភស្តុតាងបញ្ជាក់ថា សត្វរមាសពិតជាធ្លាប់រស់នៅ ព្រះរាជាណាចក្រកម្ពុជា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply