Posted on Leave a comment

តើពាក្យ «រមាំងបើកបាស» មានន័យដូចម្ដេច ?


រមាំងបើកបាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បាស “អន្ទាក់; ចំណង” ) រមាំងបើកអន្ទាក់ ឬរមាំងដោះអន្ទាក់ ។ ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក ។
ឧទាហរណ៍៖ ស្នៀតរមាំងបើកបាស ( ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ ) ។

                      ឈ្មោះកាព្យមួយបែបជាពាក្យ ៩ មានចួនរណ្ដំបីៗម៉ាត់ លោតៗតាមសង្កាត់, ក្នុងមួយបទមាន ៤ បាទ គឺបួនៗឃ្លា ( រួមជា៣៦ម៉ាត់ ), ដូចជា
ឧទាហរណ៍៖ សត្វរមាំងស្រឡាំងកាំង ព្រោះឃើញព្រាន, កាលវាមាន ក្ដីភ័យភិត គិតតែបោល, ទោះឈ្មោលញី គិតតែពី ការរត់ចោល, គ្នាទង្គោល បោលទង្គិច- ឈើក៏មាន ។ កាព្យបែបនេះ កវីបុរាណបានឲ្យឈ្មោះចួនរដឹកថា រលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្ដើរកូន . . . ( សឹងមានលក្ខណៈផ្សេងៗគ្នា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply