រយ
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. រ្ចយ អ. ថ. រ៉យ់; ល. ហ្ចយ អ. ថ. ហយ់ ) ចំនួន១០ ដប់ដង ( ១០០ ) ។ ព. ប្រ. មនុស្សអណ្ដាតរយ មនុស្សដែលនិយាយត្រឡប់ត្រឡិនសម្ដីទាំងរយម៉ាត់យកជាការពុំបាន ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាប់ជាចំនួនរយ, មិនមានតម្លៃ ឬមិនប្រសើរជាងគេ, ដែលគ្រាន់តែហែគេ, សាមញ្ញ ឬសាមាន្យ ។
ឧទាហរណ៍៖ របស់រយ, មនុស្សរយ, គោរយ ។
( ស. រ្ច˘យ អ. ថ. រ៉យ់ កិ. “ក្រង, ចងក្រង” ) ដែលចងក្រងជាសេចក្ដីសម្រាយពាក្យរាយលំនាំទេសនា ។
ឧទាហរណ៍៖ សាស្ត្រារយ, គម្ពីររយ ( ហៅ សាស្ត្រាប្រែរយ, គម្ពីរប្រែរយ ក៏បាន; ស.ប្លេរ្ច˘យ អ. ថ. ប្លែរ៉យ់ “ប្រែចងក្រង, …” ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖