រយ៉ា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រយា “ភក់; ដំណើរព្យួរចុះ, សំយុងចុះ, សម្ដោកចុះ” ) រំយោល, គ្រឿងព្យួរមានរំយោល ។ ឈើតូចមួយប្រភេទសន្ដានដើមច្បា ដើមស្ទើរជាវល្លិ ស្លឹកឆែកៗផ្កាក្រហម ទងផ្កាវែងត្រង់កណ្ដាល ផ្កាចេញជារំយោលត្រសុសប្លែកពីរំយោលផ្កាច្បា ។
ឧទាហរណ៍៖ ផ្ការយ៉ា ។
គ្រឿងប្រដាប់ត្រចៀកស្ត្រីមួយបែបសណ្ឋានស្រដៀងនឹងរំយោលផ្ការយ៉ា ។
ឧទាហរណ៍៖ នាងកញ្ញាពាក់រយ៉ាមាស ។
គោមព្យួរមានកម្រងកែវឬកម្រងអង្កាំសំយុងចុះជាលម្អ ។
ឧទាហរណ៍៖ គោមរយ៉ា ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖