រលីង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លីងសាច់ចម្រាញ់ឲ្យចេញខ្លាញ់, ឲ្យស្រស់ទឹក ។
ឧទាហរណ៍៖ រលីងសាច់មាន់ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលីងរួចហើយ ។
ឧទាហរណ៍៖ សាច់រលីង ។
ស្អាតធេង, ស្អាតឥតគ្រោតគ្រាត ។
ឧទាហរណ៍៖ ដីរលីង; រលីងឆិញ, រលីងណិល, រលីងយង់ ។
ព. ប្រ. ដែលស្អាត; ជ្រះ, ស្រឡះ ឥតសៅហ្មង ។
ឧទាហរណ៍៖ ចិត្តរលីង, សម្ដីរលីង ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្អាតដោយរម្លីង; ដែលអស់ដូចគេរម្លីង ។
ឧទាហរណ៍៖ កោររលីង, ឈូសឈើរលីង; អស់រលីង ។
ព. ប្រ. ដែលនិយាយស្រឡះមិនពាំត្រណោត, មិនប្រឡិមប្រឡុម ។
ឧទាហរណ៍៖ និយាយរលីង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖