រលឹម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្លាក់ភ្លៀងគ្រាប់ល្អិតៗ ។
ឧទាហរណ៍៖ ជាងមួយខែមកហើយ មិនដែលភ្លៀងសោះ គ្រាន់តែរលឹម ។
រលឹមប៉ប្រុយ រលឹមប្រុយៗមិនដាច់គ្រាប់ ។ ភ្លៀងរលឹម ភ្លៀងខ្លះរលឹមខ្លះម្ដងៗ ។
តំណក់ភ្លៀងល្អិតៗ ស្រាលៗ ។
ឧទាហរណ៍៖ ស្រុកខ្ញុំឯណោះ គ្មានភ្លៀងទេ មានតែរលឹមរាល់យប់ ។
រលឹមតូច រលឹមគ្រាប់តូចៗ ។ រលឹមធំ រលឹមគ្រាប់ធំៗ ។ រលឹមរោយស្បៃ រលឹមគ្រាប់ល្អិតៗរ៉ុយៗ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖