រសាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតកំនួច, របូតចំណង ។
ឧទាហរណ៍៖ រសាយបង្វេច, រសាយចំណង ។
រសាយកំហឹង បាត់ខឹង ។ រសាយគំនិត អស់ផ្លូវគិត, ទាល់គំនិត ។ រសាយចិត្ត អស់បំណង; ស្រាកស្រាលរយាលចាកសេចក្ដីស្រឡាញ់ ។ រសាយជំនឿ បាត់ជឿឬអន់ជឿ ។ រសាយដៃ អស់កម្លាំងដៃ, អស់ចង់កាន់ការនោះតទៅទៀត; ទាល់ផ្លូវទាល់ឧបាយ ។ រសាយព្យាយាម ឃ្លាតចាកព្យាយាម, លែងចង់ខំប្រឹងតទៅទៀត ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖