រអាតឃ្មុំ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥៥-៦៥ ស.ម.។ ឈ្មោលៈ មាឌធំ ក្បាលតូច កវែង ផ្នែកខ្នងពណ៌ប្រផេះក្រម៉ៅ បំពង់កសព្រលែត ផ្នែកពោះអង្កន់ញឹកពណ៌ត្នោត ជាទូទៅផ្នេកក្រោមស្លាបពណ៌សព្រលែត ដែលមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ ឆ្នូតទទឹកធំខ្មៅក្បែរចុងកន្ទុយ។ ញីៈ ឆ្នូតទទឹកចុងកន្ទុយ និងឆ្នូតគែមក្រោមនៃស្លាបតូចជាងឈ្មោល។ ជីវសាស្រ្តៈ ស៊ីកូនឃ្មុំ ឬ ឱម៉ាល់ក្នុងសំបុក ។ ទីជំរកៈ ព្រៃរបោះ តំបន់វាលលំហ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជៈ ចាប់ពីខែ មិនាដល់ ឧសភា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖