Posted on Leave a comment

តើពាក្យ «រាជ្យាង្គ» មានន័យដូចម្ដេច ?


រាជ្យាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < រាជ្យ + អង្គ ) អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន ៩ យ៉ាង គឺ ១- មានព្រះរាជាជាប្រធានរបស់ប្រទេស; ២- មានមហាមាត្យអ្នកឈ្លាសវៃជាប្រធានសម្រេចកិច្ចរាជការ; ៣- មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤- មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥- មានអ្នកប្រាជ្ញច្រើន; ៦- មានបន្ទាយមាំមួន; ៧- មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨- មានប្រជាពលរដ្ឋស្លូតត្រង់; ៩- មានរាជបុរោហិត និងអ្នកប្រវត្តិសាស្ត្រដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply