រាត្រី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. រាត្រិ; បា. រត្តិ ) យប់, វេលាយប់ ។ រាត្រីកាល ( ម. ព. រត្តិកាល ) ។ រាត្រីចរ ( ម. ព. រត្តិចរ ) ។ រាត្រីជល ( —ជល់ ) ទឹកសន្សើម ។ រាត្រីភាគ ( ម. ព. រត្តិភាគ ) ។ រាត្រីមណី ( —មៈនី ) ព្រះចន្ទ្រ ។ រាត្រីវិគម ( —វិគៈមៈ ឬ វិគំ ), រាត្រីវិភាត អរុណោយទ័យ ( ពេលព្រឹកព្រាង, វេលាបំព្រាង ) ។ រាត្រីសមោសរ ( —សៈម៉ោ-ស ) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។ រាត្រីសុវត្ថិ ! ( —សុវ៉ាត់ ) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! ( ព. ផ្ទ. អរុណសុវត្ថិ ! ឬ —សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ —សួស្ដី ! ) ។ ល ។
ឈើតូចមួយប្រភេទ មានផ្កាក្រអូបតែក្នុងវេលាយប់, ជាពួកភូតគ្រាម កាច់ដើមដោតបណ្ដុះបាន, ជាឈើចាញ់ទឹក ។
ឧទាហរណ៍៖ ផ្ការាត្រី ( អ្នកស្រុកខ្លះហៅ កាកី ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖