រាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់ ។
ឧទាហរណ៍៖ រាយអីវ៉ាន់ពេញផ្ទះ, ក្មេងរាយសំរាមកញ្ជាំមុខផ្ទះ ។
ធ្វើឲ្យជារបៀបរៀងគ្នា, ឲ្យហូរហែ ។
ឧទាហរណ៍៖ ដាក់ចានរាយជាជួរ; រាយទំនុកច្រៀង ។
រាយការណ៍ ថ្លែងរៀបរាប់សេចក្ដីដំណើរឬតាមកិច្ចការ ។ រាយមន្ត សូត្រសែកមន្តតាមលំដាប់ ។ រាយសន្ទូច លាតរនងសន្ទូចតាមជើងកញ្ជោ ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ ។
ឧទាហរណ៍៖ ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ ។
ឧទាហរណ៍៖ ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក ( ព. ផ្ទ. ប្រាក់ដុំ ) ។ ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។ លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ ( ព. ផ្ទ. លក់ដុំ ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖