រាហុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រាហុ ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់កណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល ( រាហូ ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ ( ក្នុរឿងរាមាយណៈ ); ក្នុងហោរាសាស្ត្ររាប់ថាជាទេវតាព្រះគ្រោះ ទី៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរនិងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្ទ្រ ។
ឧទាហរណ៍៖ រាហុ៍ចាប់ចន្ទ្រ, ថ្ងៃមានរាហុ៍ ( ម. ព. គ្រាស ឬ គ្រាះ និង ចន្ទ្រគ្រាស, សូរ្យគ្រាស ផង ) ។
រាហុគ្រ័ស្ដ ( —គ្រ័ស ) ដែលត្រូវរាហូចាប់ ។ រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ( ម. ព. មុខរាហុ៍ ក្នុងពាក្យ មុខ ផង ) ។ រាហុសត្រូវ ( សំ. រាហុឝត្រុ ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។ រាហុអសុរិន្ទ ( បា. < រាហុ “រាហូ” + អសុរ “អសុរ”+ ឥន្ទ “ដែលជាធំ” ) រាហូជាធំលើពួកអសុរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖