រីង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហួត, ខះ ។
ឧទាហរណ៍៖ ទឹករីង, រំងាស់ឲ្យរីងទឹក ។
ព. ប្រ. ថយទ្រព្យសម្បត្តិបន្តិចម្ដង ដូចទឹករីង ។
ឧទាហរណ៍៖ ពីដើមគាត់មានទ្រព្យគ្រាន់បើ ឥឡូវកូនៗវាបំផ្លាញគាត់រីងអស់ទៅហើយ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបណ្ដាយឲ្យស្គមស្លឺតស្លាំងចុះសាច់បន្តិចម្ដងៗ : ស្គមរីង, រោគរីង ។ រីងរៃ ស្គមរីងរ៉ាំរ៉ៃប៉ផ្ដឺតប៉ផ្ដក់ : រោគរីងរៃ, របេងរីងរៃ ស្គមរីងរៃ ។ រីងស្ងួត រីងត្រាតែស្ងួត : ត្រពាំងទឹកជិតភូមិខ្ញុំ រីងស្ងួតចែសអស់ទៅហើយ ។ ព. ប្រ. ដែលវិនាសទ្រព្យដូចជាត្រពាំងរីងស្ងួត : ដល់មកចាស់ទៅជារីងស្ងួត ព្រោះតែកូនៗវាបង្ហួតគាត់ ។ ល។ ( ម. ព. របេង ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖