រឹត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យតឹង, ទាញឲ្យតឹង ។
ឧទាហរណ៍៖ រឹតខ្សែ, រឹតចំណង; ចងរឹត ។
ចម្រើនឡើង, ខ្លាំងឡើង ។
ឧទាហរណ៍៖ ជំងឺរឹត ។
រឹតដៃ ខ្លាំងដៃ, រឹតឡើង ។
ឧទាហរណ៍៖ កាន់តែរឹតដៃខូចជាងពីដើម ។
រឹតរួត រឹតព័ទ្ធរួតរួប ។
ឧទាហរណ៍៖ ចងរឹតរួត ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកទ្រាំង ដែលកាត់ហាលថ្ងៃស្ងួតហើយសម្រាប់ប្រើការផ្សេងៗមានចារសាស្ត្រា, ត្បាញការុងជាដើម ។
ឧទាហរណ៍៖ សាស្ត្រាស្លឹករឹត, ការុងស្លឹករឹត, ដួនស្លឹករឹត ។
ឆ្អឹងរឹត ទ្រនុងស្លឹករឹត ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កាន់តែ, ចេះតែ
ឧទាហរណ៍៖ រឹតខូច, រឹតល្អ, រឹតតែខ្លាំងឡើង ។
រឹតតែរឹត កាន់តែរឹតឡើង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖