Posted on Leave a comment

តើពាក្យ «រុក» មានន័យដូចម្ដេច ?


រុក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកចូល; រុល, សំរុក, ត្រសុល ចូល ។
ឧទាហរណ៍៖ យករបុករុករន្ធ; ដើររុកព្រៃ, រុកចូលក្នុងព្រៃជ្រៅ ។

                     ព. ប្រ. និយាយផ្ចញ់ឬស្ទាក់ផ្លូវស្ទាក់ដំណើរឲ្យគាំងឆ្លើយតបតមិនរួច
ឧទាហរណ៍៖ រុកតែមួយម៉ាត់ពីរទៅនៅស្ញេញ ។

                     រុករាន រុកទន្ទ្រានចូលរានយកទី; ដើររុករាន ដើរទន្ទ្រានចូលឥតក្រែង ។ ( ព. កា. ) : ទ័ពគេរុករាន ទ័ពយើងទន្ទ្រានស្ទើរគ្មានសល់ទី លុះយើងរុកទៅ ទ័ពគេវក់វី ដណ្ដើមបានទី មកយើងច្រើនហើយ ។ បុករុក រុកខ្លាំងរឿយៗ; សំរុកចូលឬចូលសំរុកទាំងអំណាច, សំរុកចូលឥតក្រែង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply