រូង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជីកលុង ឬកកាយទៅខាងឲ្យកើតជារន្ធធំ ។
ឧទាហរណ៍៖ យកចបរូងទៅខាងឲ្យជ្រៅបន្តិចទៅ ! ។
របេះរលុះខូងជ្រៅ ។
ឧទាហរណ៍៖ រលកបោករូងច្រាំង, ដំបៅស៊ីរូងសាច់ ។
ព. ប្រ. បៀតបៀនរឿយៗយកទ្រព្យសម្បត្តិអំពីមាតាបិតា ឬអំពីអ្នកទំនុកបម្រុង ។
ឧទាហរណ៍៖ កាលពីដើម គាត់មានទ្រព្យគ្រាន់បើ ឥឡូវទៅជាអ្នកក្រ ព្រោះកូនប្រុសស្រីវារូងគាត់ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធធំជ្រៅ ។
ឧទាហរណ៍៖ រូងឈើ, រូងដី, រូងភ្នំ ។
រូងរាម រូងនិងរនាម ។
ឧទាហរណ៍៖ ភិតភ័យខ្លាំងរត់ពួនក្នុងរូងរាម ។
ព. ប្រ. និយាយបើកកេរ្ដិ៍អស់អាថ៌កំបាំងហាក់ដូចជាកកាយយកពីក្នុងរូងក្នុងរាមមកមិនសល់ ។
ឧទាហរណ៍៖ រំលើកបើកកកាយរឿងរ៉ាវពីក្នុងរូងរាមឯណាមកអស់គ្មានសល់ទេ !
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖