Posted on Leave a comment

តើពាក្យ «រូបិយ» មានន័យដូចម្ដេច ?


រូបិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រូបិយ; សំ. រូប្យ ) ប្រាក់; ប្រាក់ឬមាសឬលោហជាតិមានទង់ដែងជាដើមដែលមានរូបសណ្ឋានឬត្រាជាគ្រឿងសម្គាល់ សម្រាប់ចាយរាល់ប្រទេស; ទោះវត្ថុដទៃក្រៅពីប្រាក់មាសនិងលោហជាតិ ដែលរដ្ឋបាលក្នុងប្រទេសនីមួយៗបញ្ញត្តឲ្យប្រើជារបស់សម្រាប់ចាយជាជំនួសប្រាក់មាស ដូចយ៉ាងធនបត្រដែលប្រើក្នុងសម័យសព្វថ្ងៃនេះក៏ហៅ រូបិយៈ បានដែរ ។ រូបិយប័ណ្ណ ( រូប៉ិយៈប័ន ) រូបិយវត្ថុជាក្រដាស, ក្រដាសជាតំណាងរូបិយវត្ថុនៃប្រទេសនីមួយៗ ។ រូបិយប្រភព ប្រភពនៃរូបិយ ។ រូបិយម័យ ឬ —វិការ ( រូប៉ិយ៉ៈ— ) ដែលធ្វើដោយប្រាក់, ដែលយកសាច់ប្រាក់ធ្វើ ។ រូបិយសម្ភព កំណើតរូបិយៈ ។ រូបិយសំវោហារ ( រូប៉ិយៈស័ងវោហា ) ការទិញដូរដោយរូបិយៈ, ការចាយវាយរូបិយៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply