រួម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សំបញ្ចូលគ្នា; ចូលគ្នា; ប្រមូលឲ្យមូលគ្នា; មូលមួយនឹងគ្នា ។
ឧទាហរណ៍៖ រួមសេចក្ដី; ដាក់រួមគ្នា, ធ្វើការរួមគ្នា ។
រួមគំនិត, រួមចិត្ត ចូលគំនិតគ្នា ។ រួមដៃគ្នា ចូលដៃគ្នា ។ រួមដំណេក, រួមដំណេកបង្គុយ, រួមបវេណី ធ្វើមេថុនសេវនៈ ។ រួមរ័ក ( ស. រ្វ់មរ័ក អ. ថ. រួមរ៉ាក់ “រួមស្រឡាញ់” ) រួមសេចក្ដីស្រឡាញ់ គឺរួមស្នេហារបស់បុរសស្ត្រី ។ រួមរក្ស ឬ —រក្សា រួមគ្នារក្សា, ជួយរក្សាគ្នា ។ រួមសុខទុក្ខ រួមចិត្តគំនិតទទួលសុខទុក្ខផងគ្នា ( ច្រើននិយាយតែពីស្វាមីភរិយា ); ប្រើសំដៅសេចក្ដីថា “រួមបវេណី” ក៏មាន ។ រួមសំវាស ( —ស័ងវ៉ាស ) រួមលំនៅ, រួមកិច្ចការ; រួមសង្ឃកម្ម ( សម្រាប់បព្វជិត ); នៅរួមគ្នា ( របស់ស្វាមីភរិយា ); រួមបវេណី ។ រួមស្នេហា ស្រឡាញ់គ្នាស្មើចិត្ត ( របស់បុរសស្ត្រី ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖