Posted on Leave a comment

តើពាក្យ «រើ» មានន័យដូចម្ដេច ?


រើ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកចេញ, ជញ្ជូនចេញអំពីកន្លែងមួយទៅដាក់កន្លែងផ្សេង ។
ឧទាហរណ៍៖ រើអីវ៉ាន់ពីផ្ទះចាស់ទៅដាក់ក្នុងផ្ទះថ្មី ។

                       លើកយកចេញអំពីគំនរ ។
ឧទាហរណ៍៖ រើឧស ។

                      ប្រឹងស្ទុះច្រឡោតឡើង ។
ឧទាហរណ៍៖ គោផុងក្នុងភក់ខំប្រឹងរើរមួលខ្លួន ។

                      បង្រះប្រែប្រួលត្បុលរុលឡើងលើ ។
ឧទាហរណ៍៖ ក្មេងដេកចេះតែរើ ។

                     ក្អែអាហារចេញពីមាត់ ។
ឧទាហរណ៍៖ សុខនរើចំណីឲ្យកូនស៊ី ។ កែប្រែ : រើសម្ដី, រើសេចក្ដី, រើបញ្ញត្តិ ។

                      រើខ្លួន រលាស់ឬដកខ្លួនចេញ; ប្រឹងកែឬដោះខ្លួនឲ្យរួចផុតអំពីការទាក់ទិន ។ រើបង្គុយ ប្រែបង្គុយ ។ រើបន្ទុក ( ព. ប្រ. ) លែងនៅក្នុងបន្ទុករបស់អ្នកដែលខ្លួនពឹងផ្អែកជ្រកអាស្រ័យ ។ រើរុះ ( ព. ប្រ. ) ដែលកែប្រែម្ដងដូច្នេះម្ដងដូច្នោះមិនចេះដាច់ស្រេច ។
ឧទាហរណ៍៖ និយាយរើរុះ; សម្ដីរើរុះ ។

                     រើសើ ឬ សើរើ រើតាមស្នើរតាមស្រទាប់ ដែលកប់ដែលកំបាំងឲ្យឃើញច្បាស់ប្រាកដ ។
ឧទាហរណ៍៖ រើសើ ឬ សើរើរកសំបុត្រដើម ។

                      រើអៀង រើអាហារថ្មីពីក្នុងក្រពះមកទំពាម្ដងទៀតឲ្យល្អិត ( ដែលហៅថា ទំពាអៀង ) ហើយលេបទៅវិញ ( ចំពោះតែសត្វចតុប្បាទតិណភ័ក្ខពួកខ្លះ ) ។
ឧទាហរណ៍៖ គោរើអៀង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply