រេ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាក, បែរ រឿយៗ ។
ឧទាហរណ៍៖ រេខ្លួន, រេគំនិត, រេចុះរេឡើង, ខ្លែងរេតាមខ្យល់ ។
រេរក រកដោយរេគំនិត, ដោយលៃលក ។ រេរង់ រេចុះរេឡើងរង់ចាំ ( វេវ. រារង់ ) ។ រេរា រាចុះរាឡើងបង្អែបង្អង់ ។
ឧទាហរណ៍៖ ឈររេរា ។
រេតាមខ្យល់ ( ព. ប្រ. ) ងាកគំនិតតាមតែគេបំបែរ ( ប្រៀបដូចខ្លែងដែលរេតាមខ្យល់ ) ។ រិះរេ ( ម. ព. រិះ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖