រោគ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ : កើតរោគ, ថ្នាំរម្ងាប់រោគ ។ រោគបុរស ឬរោគស្ត្រី កាមរោគ ( រោគស្វាយ, ប្រមេះ ) ។ រោគសង់ផ្ទះ ( ព. ប្រ. ) រោគដែលកើតនៅយូរតត្រំតត្រើយ ។ ល ។ ព. ប្រ. កើតរោគ ឈឺចិត្ត; កើតទាស់ទែងគ្នា ។ រោគក្ស័យ ( រោគ័ក-ក្សៃ ) ដំណើរអស់រោគហើយ; ការស្បើយរោគ ។ រោគក្សេម ( រោគ័ក-ក្សែម ) សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ ។ រោគនិទាន ( –គៈ – ) ឈ្មោះតម្រាពេទ្យបុរាណ និយាយអំពីកំណើតរោគ និងការប្រកបថ្នាំបំបាត់រោគផ្សេងៗ ។ រោគនិទ្ធ ( –គៈនិត ) លំនៅរោគ, សំបុករោគ : រូបកាយយើងនេះជារោគនិទ្ធ ។ រោគព្យាបាល ( –គៈ – ) ការរក្សារោគ, ការថែជំងឺ ។ រោគព្យាបាលកៈ ( –គៈព្យាប៉ាល៉ៈកៈ ) ឬ រោគព្យាបាលក៍ ( –បាល ) អ្នកថែជំងឺ; បើស្ត្រីជា រោគព្យាបាលិកា ។ រោគភូ ( –គៈ– ) កន្លែងកើតរោគ ( រាងកាយ ) ។ រោគរាជ ( –គៈ– ) ស្ដេចរោគ គឺរោគរបេង, វណរោគ ។ រោគរាតត្បាត រោគរាលដាល, រោគឆ្លងពីមួយទៅមួយ ដូចយ៉ាងអាសន្នរោគនិងអុតជាដើម ។ រោគលក្ខណៈ ឬ រោគលិង្គ ( –គៈ– ) លក្ខណៈ, អាការរបស់រោគ ។ រោគវិនិច្ឆ័យ ( –គៈ– ) ការវិនិច្ឆ័យរោគ, ការពិនិត្យជំងឺ, ទំនាយរបស់ពេទ្យអំពីអាការរោគតាមមូលហេតុដែលបណ្ដាលឡើង : គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ, តាមវិនិច្ឆ័យរបស់គ្រូពេទ្យថា កុមារនេះមានជំងឺគ្រុនចាញ់ ។ រោគសន្និបាត ( –គៈ– ) ប្រទេសជាទីប្រជុំនៃរោគ ( រាងកាយ ); ការប្រជុំនៃរោគ, ដំណើរកុះកុមនៃរោគ ។ រោគសមុដ្ឋាន ( –គៈ– )ទីតាំងនៃរោគ, កំណើតរោគ ។ រោគសមុទាយ ( –គៈ– ) ដូចគ្នានឹង រោគសន្និបាត ដែរ ។ រោគសាន្ត ឬ រោគសាន្តិភាព ( –គៈ– ) ការរម្ងាប់រោគ, ដំណើរស្បើយរោគ ។ រោគសាស្ត្រ ( –គៈ– ) ក្បួន ឬវិទ្យាពេទ្យស្ដីពីមូលហេតុនិងអាការរោគផ្សេងៗ ។ រោគសិល្បៈ ( –គៈសិល-ប៉ៈ ) វិជ្ជាបំបាត់រោគ, ចំណេះផ្សេងៗ សម្រាប់ពេទ្យ, វិជ្ជាពេទ្យ ។ រោគហារិន ឬ –ហារី ( – គៈ– ) អ្នកកម្ចាត់ឬបំបាត់រោគ ( ពេទ្យ ) ។ ល ។
ឈ្មោះឈើតូចដើមស្ទើរជាវល្លិច្រើនដុះលើដំបូក; មាន ២ ប្រភេទគឺ រោគស, រោគក្រហម គេច្រើនប្រើជាថ្នាំរម្ងាប់រោគឫសដូងវិលជាដើម ( សរសេរជា រោក ក៏មាន ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖