រោម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោមជិតជុំវិញ ។
ឧទាហរណ៍៖ ពួកក្មេងរោមមើលមនុស្សកំប្លែង ។
ទំជញ្ជក់រសជាតិ, ទំជុំជិត, វារឡើង, ទំហើយហើរៗហើយទំក្រវែលយាយីរឿយៗ ( ចំពោះតែសត្វល្អិតៗ មានស្រមោច, រុយ ជាដើម ) ។
ឧទាហរណ៍៖ ស្រមោចរោមស្ករ, ឃ្មុំរោមបង្គង, រុយរោមគំរង់, មមាចរោមគោ ។ ចោមរោម ( ម. ព. ចោម ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. រោម ឬ លោម; សំ. រោមន៑ ឬ លោមន៑ ) អាការៈជាសរសៃល្អិតៗដុះនារាងកាយមនុស្សដោយអន្លើៗ ឬដុះនាសព៌ាង្គកាយសត្វតិរច្ឆានចំពួកខ្លះមានគោ ក្របីជាដើម ។
ឧទាហរណ៍៖ រោមចិញ្ចើម, រោមភ្នែក, រោមក្លៀក, រោមដើមទ្រូង, រោមដៃ, រោមជើង; រោមគោ, រោមក្របី, រោមចៀម ។
រោមកូប ( រោមៈកូប ) រណ្ដៅរោម ។ រោមម័យ ( រោមៈ— ) ដែលធ្វើដោយរោមសត្វ ( មានរោមចៀមជាដើម ) ។
ឧទាហរណ៍៖ សំពត់រោមម័យ ។
រោមរាជី ( រោមៈ— ) ឬ រោមមាលី, រោមាវលី ជួរឬរបៀបរោម ។ រោមហំសជាត ( រោមៈហ័ងសៈ— ) ដែលព្រឺរោម; អ្នកដែលព្រឺរោម ។ រោមហំសនាការ ( រោមៈហ័ងសៈន៉ាកា ) អាការព្រឺរោម, អាការឡើងរោមច្រាង ( ឡើងសម្បុរគីង្គក់ ) ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖