រំជួល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រួល, កក្រើកជ្រួលឡើង, យោលខ្ជោលៗឡើង ។
ឧទាហរណ៍៖ ទឹកសមុទ្ររំជួល ។
ល់រំជួល ខ្យល់បក់បោកខ្លាំង ។ ផ្អើលរំជួល ផ្អើលជ្រួលខ្លាំង ។ ចិត្តរំជួល ចិត្តជ្រួលភ្នកនឹកដល់ដោយស្នេហា ឬដោយមានចំណង់ខ្លាំង ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរកក្រើកជ្រួលឡើង, អាការយោលខ្ជោលៗឡើង ។
ឧទាហរណ៍៖ រំជួលសមុទ្រ ។
ដំណើរបក់បោកខ្លាំង ។
ឧទាហរណ៍៖ រំជួលខ្យល់ ។
ដំណើរជ្រួលច្របល់ខ្លាំង ។
ឧទាហរណ៍៖ ស្រុកកើតរំជួល, អ្នកស្រុកមានរំជួល . . . ។
ដំណើរជ្រួលភ្នកនឹកខ្លាំង ។
ឧទាហរណ៍៖ រំជួលចិត្ត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖