Posted on Leave a comment

តើពាក្យ «រះ» មានន័យដូចម្ដេច ?


រះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញពន្លឺត្រចះពីក្នុងស្រទាប់មេឃ នៅវេលាព្រហាមឬវេលាយប់ ( តាមកាលកំណត់ ) ។
ឧទាហរណ៍៖ ថ្ងៃរះ ( ព្រះអាទិត្យរះ ); ខែរះ (ព្រះចន្ទ្ររះ) ។

                      សរសេររបះ ( ។ ) នេះ រាំងឃ្លាឬសង្កាត់សេចក្ដីមួយៗឲ្យដាច់ស្រឡះដោយឡែក ។
ឧទាហរណ៍៖ រះរបះតូច, រះរបះធំ ( និយាយថា ខណ្ឌ ក៏បាន ខណ្ឌរបះតូច, សរសេរ ខណ្ឌ ) ។

                       វាយរាយឲ្យត្រូវសព្វអន្លើ ។
ឧទាហរណ៍៖ រះផ្លែរនាត; វាយរះ ។

                       រេបែរឲ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផង ។
ឧទាហរណ៍៖ ស៊ីរះទាំងពីរខាង ។

                       និយាយរះ និយាយប៉ាតឲ្យត្រូវសព្វ ។ រះសន្សើម ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម ។ ព. ប្រ. ទៅឬមកពីព្រហាមដោយដំណើររលះរលាំង ។
ឧទាហរណ៍៖ ចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ ! ( ព. សា., ព. ស្ន. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វាយរាយឲ្យត្រូវសព្វអន្លើ ។
ឧទាហរណ៍៖ រះផ្លែរនាត; វាយរះ ។

                       រេបែរឲ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផង ។
ឧទាហរណ៍៖ ស៊ីរះទាំងពីរខាង ។

                      និយាយរះ និយាយប៉ាតឲ្យត្រូវសព្វ ។ រះសន្សើម ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម ។ ព. ប្រ. ទៅឬមកពីព្រហាមដោយដំណើររលះរលាំង ។
ឧទាហរណ៍៖ ចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ ! ( ព. សា., ព. ស្ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply