រ៉
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាររេះសាច់ឈើផ្គុំភ្ជិតមុខ ។
ឧទាហរណ៍៖ រ៉ក្ដារ, អាររ៉បន្តិចទៀតទើបផ្គុំមុខទៅជិតល្អ ។
( ស. រ្ច អ. ថ. រ៉ ) រង់, រង់ចាំ, បង្អង់ចាំ ។
ឧទាហរណ៍៖ រ៉បន្តិចសិន ( មិនសូវប្រើ; តែអ្នកបាត់ដំបង, សៀមរាប ច្រើនប្រើខ្លះ ) ។ ម. ព. រ៉ែរ៉ ផង ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរណារតូច ធ្មេញល្អិតញឹក សម្រាប់អាររេះសាច់ឈើផ្គុំភ្ជិតមុខ
ឧទាហរណ៍៖ រណាររ៉ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖