រ៉ាត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សរសេរគាបពាក្យទន្ទឹមគ្នាដោយប្រើវណ្ណយុត្តហៅថា រ៉ាត់ ។
ឧទាហរណ៍៖ សរសេររាយគ្នាទៅ កុំរ៉ាត់ នាំឲ្យចង្អៀតបន្ទាត់ទេ ! ( ហៅ គាប ក៏បាន : សរសេរគាប ) ។
( ស. រ័ត អ. ថ. រ៉ាត់ ) រឹត, រឹតឲ្យតឹង, ដាសរឹត; ក្រវាត់ ( ម. ប្រ. ) ។ រ៉ាត់រឹង រឹតណែន ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវណ្ណយុត្តមួយប្រភេទ ( } ) នេះសម្រាប់សរសេរគាបពាក្យទន្ទឹមគ្នា, ដូចជា ថ្ងៃ ៨ ( កើត , រោច ) និង ១៥ ( កើត , រោច ) ឬ ១៤ រោច; តែសម័យឥឡូវមិនសូវប្រើ, ច្រើនសរសេររាយគ្នា ដោយប្រើវណ្ណយុត្តបារាំង ( ,; ) នេះជា ។
ឧទាហរណ៍៖ ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖