លិខិត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សរសេរ គូរ (ច្រើនប្រើតែក្នុងការតែងកាព្យឃ្លោង) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ, ចុតហ្មាយ, ដីកា (បុរាណប្រើចំពោះតែសំបុត្ររបស់បព្វជិត) ។
ឧទាហរណ៍៖ លិខិតរបស់លោកចៅអធិការវត្ត. . .។
ខ្មែរច្រើនប្រើជាបទសមាសភ្ជាប់នឹងសព្ទដទៃជាឋានន្តរសម្រាប់ពួកស្មៀនឬក្រៅពីពួកស្មៀនក៏មានខ្លះ ដូចជា
ឧទាហរណ៍៖ លិខិតប្រីជា, បវរលិខិត, អក្ខរលិខិត, ប្រសើរលិខិត ។
ធម្មលិខិត ឋានន្តរព្រះរាជាគណៈសម្រាប់ឯកមួយអង្គក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ ព្រះធម្មលិខិត . . . ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា.) ដែលសរសេរឬដែលគូររួចហើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖