លុះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះ ចុះចូល, នៅក្នុងអំណាច។
ឧទាហរណ៍៖ លុះក្នុងអំណាចគេ លុះក្នុងកណ្តាប់ដៃសត្រូវ ។
សម្រេច ត្រាស់ដឹង ។
ឧទាហរណ៍៖ បានលុះមគ្គផល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហ៊ាន អង់អាច ហ៊ានប្រថុយ រលុះរលាញ មិនរួញរា ។
ឧទាហរណ៍៖ ចិត្តលុះ; មនុស្សនុ៎ះលុះណាស់ យើងមិនលុះដូចគេទេ ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដល់; កាល, កាលដែល; ពាក្យសម្រាប់និយាយបន្តសង្កាត់សេចក្ដីប្រាប់ដំណើរ ដែលដាច់ស្រឡះដោយឡែក
ឧទាហរណ៍៖ លុះអាយុ២០ឆ្នាំ . . .; លុះខ្លួនធំហើយ . . .; លុះបរិភោគអាហាររួចហើយ . . . ។
លុះដល់ ដរាបដល់, ត្រាតែដល់; កាលដែលដល់ ។
ឧទាហរណ៍៖ លុះដល់វេលាអធ្រាត្រ . . . ។
លុះដល់ ដរាបដល់, ត្រាតែដល់; កាលដែលដល់ ។
ឧទាហរណ៍៖ លុះដល់វេលាអធ្រាត្រ . . . ។
លុះណាតែ កាលណាបើ, ទាល់តែ ។
ឧទាហរណ៍៖ លុះណាតែគេឲ្យទើបខ្ញុំហ៊ានយក ។
លុះតែ ទាល់តែ, ត្រាតែ ។
ឧទាហរណ៍៖ លុះតែឲ្យប្រាក់ដល់ដៃ ទើបគេលក់ឲ្យ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖