លូត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុះច្រើនកើន ដុះចម្រើនខ្ពស់ឡើង ។
ឧទាហរណ៍៖ លំពង់ឈើលូត ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ. ) ដែលកើនហួស, លើសប្រមាណ ។
ឧទាហរណ៍៖ សម្ដីលូត ។
លូតលាស់ លូតបែកមែកបែកសន្លឹក ។
ឧទាហរណ៍៖ ឈើលូតលាស់ ។
ព. ប្រ. ចម្រើនដោយទ្រព្យធន, បុណ្យស័ក្ដិ ។
ឧទាហរណ៍៖ មនុស្សកតញ្ញូរមែងតែលូតលាស់មិនដែលថយចុះ ។
ព. ទ. បុ. ឈើតូចលូតតាមឈើធំ កាលបើអ្នកធំសង្គ្រោះទំនុកបម្រុង អ្នកតូចរមែងតែលូតលាស់ខ្ពស់តាម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖