លើក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកពីក្រោមឡើងទៅលើ, យកពីទីទាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឲ្យខ្ពស់, ដាក់បំពេញឬពូនឲ្យខ្ពស់ ។
ឧទាហរណ៍៖ លើកអីវ៉ាន់ពីដីដាក់លើផ្ទះ; លើកដៃ; លើកបាយ; លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ ។
លើកយក នាំយក ។
ឧទាហរណ៍៖ លើកយករឿងមកតំណាល ។
លើករាសី ( ម. ព. រាសី ) ។ លើករឿង តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន។ លើកល៉: (< លើក ។ ល ។ ) រំលងចោលខ្លះមិនឲ្យសព្វគ្រប់ : និយាយលើកល៉:។ លើកលែង ឈប់លែង; បដិសេធចោល; វៀរលែង ។ លើកលែងតែ វៀរលែងតែ ។
ឧទាហរណ៍៖ លើកលែងតែមនុស្សពិការ ។
លើកសត្វ លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វ ដើម្បីបាញ់ឬឲ្យជាប់ដោយនេសាទុបករណ៍ ។ លើកសព (—សប់ ) គាស់សព (ព. ខ្ព.; ព. សា. លើកខ្មោច) ។ លើកសពសំស្ការ ( លើកសពសង្ការ ) លើកសពសង្ខារ គឺគាស់សពហើយធ្វើឈាបនកិច្ច ( ព. ខ្ព.; ព. សា. លើកខ្មោចស្រោចឆ្អឹង ) ។ លើកស្លា លើកជំនូនធំជូនមាតាបិតាខាងស្រី ។ ល ។ លើកកំណាព្យ តែងកាព្យ។ លើកកម្ពស់ អួតយកកម្ពស់ ។
ឧទាហរណ៍៖ និយាយលើកកម្ពស់; មនុស្សលើកកម្ពស់ ។
លើកខ្មោច គាស់ខ្មោច ។
ឧទាហរណ៍៖ បុណ្យលើកខ្មោច (ព. សា. ); លើកខ្មោចស្រោចឆ្អឹង គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង (ព. សា. ) ។
លើកខ្លួន អួតខ្លួន, តម្កើងខ្លួន ។
ឧទាហរណ៍៖ និយាយលើកខ្លួន; មនុស្ស— ។
លើកគ្នា នាំគ្នាច្រើននាក់។ លើកចោល បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ ។ លើកជើង សរសើរ ឬ បញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត ។
ឧទាហរណ៍៖ លើកគ្នា នាំគ្នាច្រើននាក់។ លើកចោល បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ ។ លើកជើង សរសើរ ឬ បញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត ។
លើកដាក់ លើកឲ្យអង្គុយ ហើយដាក់ផ្ដេកទៅវិញ ។
ឧទាហរណ៍៖ ឈឺលើកដាក់ ( ឈឺធ្ងន់ក្រោកមិនរួច ) ។
លើកតម្កើង ធ្វើឲ្យថ្កើង ។
ឧទាហរណ៍៖ និយាយលើកកម្កើង ។
លើកទ័ព នាំកងទ័ពចេញទៅឬត្រឡប់មក ។ លើកទុក បញ្ឈប់ទុក, ស្លេះទុក; លើកលែង ។ លើកទោស ពោលទោស។ លើកទោសចោល លែងប្រកាន់ទោស, បដិសេធទោស ។ លើកបំណន់ តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់ ។ លើកមនុស្ស តម្កើងមនុស្ស ស្រុកលើកមនុស្ស ។
ឧទាហរណ៍៖ ស្រុកលើកមនុស្ស ។
លើកមុខ នាំឲ្យពេញមុខ, ឲ្យមានសេចក្ដីសរសើរ ។
ឧទាហរណ៍៖ កូនលើកមុខឪពុកម្ដាយ, សិស្សលើកមុខគ្រូ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖