Posted on Leave a comment

តើពាក្យ «លេខា» មានន័យដូចម្ដេច ?


លេខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសរសេរ; សេចក្ដីដែលសរសេរ, សំបុត្រ, ចុតហ្មាយ; ការគូស, ស្នាម, គំនូស; ការគូរ, វាស; គំនូរ; គ្រឿងសម្គាល់; . . .។ លេខាធិការ ( សំ. ឬ បា. ស. ; < សំ. បា. លេខ ឬ លេខា + អធិការ ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ ( បារ. Secrétaire ) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។ លេខាធិការដ្ឋាន មុខងារ ឬការិយាល័យរបស់លេខាធិការ ។ លេខានុការ ( សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា ។ ល ។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា
ឧទាហរណ៍៖ ចក្កលេខា ឬ ចក្រ— ( ច័ក-ក: — ឬ ច័ក ក្រ:— ) ស្នាមកង់, គំនូរចក្រ ។ ចន្ទលេខា ឬ ចន្ទ្រ— ( ច័ន-ទ:— ឬ ច័ន-ទ្រ:— ) ស្នាម ឬគ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply