Posted on Leave a comment

តើពាក្យ «លោកធម៌» មានន័យដូចម្ដេច ?


លោកធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១- លាភៈ ការបាន; ២- អលាភៈ ការខានបានឬខាតបង់; ៣ យសៈ ការមានយសស័ក្ដិ; ៤- អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥- និន្ទា ការតិះដៀល; ៦- បសំសា ការសរសើរ; ៧- សុខៈ ការបានសុខ; ៨- ទុក្ខៈ ការបានទុក្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply