លោប
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការលុបចោល; ការបំបាត់មិនឲ្យមាន; ការលើកចោល; ការរំលាង ។ សម្រាប់ប្រើជាបទសមាស, បើរៀងពីខាងដើម អ. ថ. លោប៉:, បើរៀងពីខាងចុង អ. ថ. លោប, ដូចជា : លោបកម្ម ការដែលលុបលាង, ដែលលើកចោល ។ លោបការណ៍ ហេតុ, ដំណើរ, រឿង ដែលលើកចោល ។ លោបសន្ធិ ការតអក្សរខាងភាសាសំស្ក្រឹតឬបាលី ដោយវិធីលុបស្រ:ឬព្យព្ជាន:ចេញខ្លះ ( ព. វ. ) ។ ល ។ អាទិលោប, មជ្ឈេលោប, ឧត្ដរលោប ( ម. ព. លោប ន. ទៀតផង) ។ ល ។
( សំ. បា. ) ការលុប ( ព. វ. ) ការលុបតួអក្សរឬពាក្យចេញខ្លះ; លុបតួអក្សរ ឬពាក្យដើមហៅ អាទិលោប (ឬ អាទិលុប (—លប់)ក៏បាន), បា. ដូចជា ឧបាសក > បាសក; ឧបាសិកា > សិកា (លុបពីរតួចេញ គឺលុបតួដើមផងកណ្ដាលផង, សម្រាប់ខ្មែរប្រើតាមស្រួលមាត់ហៅថា វាចាសិលិដ្ឋ “តាមស្រួលមាត់”); សម្រាប់សម្ដីខ្មែរសុទ្ធដូចជា ស៊ីបាយហើយឬនៅ? > បាយហើយឬនៅ? ( លុប ស៊ី ចេញ) ។ ល ។ លុបអក្សរឬពាក្យត្រង់កណ្ដាលចេញខ្លះហៅ មជ្ឈេលោប (ឬ មជ្ឈេលុប ក៏បាន), សំ. ឬ បា. ដូចជា អយស្ម័យមាគ៌យាន < សំ. អយស៑ “ដែក” + មយ (បច្ច័យ) + មាគ៌ “មាគ៌ា (ផ្លូវ)” + យាន > អយស្ម័យមាគ៌យាន “យានដែលរឥលទៅមកតាមផ្លូវដែក”, លុប មាគ៌ កណ្ដាលចេញ > អយស្ម័យយាន ( អ:យ៉ាស់-ស្មៃ-យាន ) នៅមានសេចក្ដីដូចខាងលើដដែល ( បារ. Chemin de fer ) គឺរថភ្លើង ឬរទេះភ្លើង ( ព. សា. ); សម្រាប់សម្ដីខ្មែរសុទ្ធសាធ ដូចជា ទៅកាន់ផ្ទះ > ទៅផ្ទះ (លុប កាន់ ចេញ ), របស់នៃខ្ញុំ ឬ របស់ផងខ្ញុំ > របស់ខ្ញុំ (លុប នៃ ឬ ផងចេញ) ។ ល ។ លុបអក្សរឬពាក្យខាងចុងចេញខ្លះ ហៅ ឧត្ដរលោប (ឬ ឧត្ដរលុប ក៏បាន), បា. ដូចជា សារីបុត្តមោគ្គល្លាន > សារីបុត្តា “ព្រះសារីបុត្រនិងព្រះមោគ្គល្លាន”; មាតាបិតា > មាតរោ មាតានិងបិតា ( បាលីហៅ ឧត្តរលោប ជា ឯកសេស (ឧត្ដរេកសេស) “សល់បទចុង”; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅភ្ជួរស្រែ > ទៅភ្ជួរ; ទៅរាស់ដី > ទៅរាស់ ។ ល ។ លោបន័យ (លោប៉:នៃ) ម. ព. លុបន័យ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖