Posted on Leave a comment

តើពាក្យ «លោហ:» មានន័យដូចម្ដេច ?


លោហ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —ហ ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ៊្វា;. . . ។ លោហកម្ម ឬ —កិច្ច ការធ្វើលោហ:, មុខរបរលោហ: ។ លោហកាន្ត ( —កាន-ត: ឬ —កាន ) មេដែក ។ លោហការ ឬ —ការី អ្នកធ្វើលោហ:, ជាងលោហ: (មានជាងដែកជាដើម); បើស្ត្រីជា លោហការិកា ឬ —ការិនី ។ លោហកុម្ភ: ឆ្នាំងលោហ: (មានឆ្នាំងស្ពាន់ជាដើម ) ។ លោហកុម្ភី ឈ្មោះនរកមានស្រះលោហ:ធំមានទឹកពុះកញ្ជ្រោលជានិច្ច. . .។ លោហជាតិ (—ជាត) ជាតិលោហ:, លោហ:ទាំងពួង ។ លោហជាល សំណាញ់ ឬបណ្ដាញលោហ: ។ លោហជិត ពេជ្រ ។ លោហធាតុ ធាតុលោហ:; រ៉ែលោហ: ។ លោហនាឡិ (—នាល) នាឡិ ឬបោយលោហ: ។ លោហភណ្ឌ (—ភ័ន) របស់ដែលធ្វើដោយលោហ: ។ លោហភាជនៈ ឬ —ភាជន៍ ភាជន:លោហ: ។ លោហម័យ ដែលធ្វើដោយលោហៈ ។ លោហមល (—ម:ល: ឬ —មល់) មន្ទិលលោហ:, ច្រែះឬស្នឹមលោហ: ។ លោហវត្ថុ (—វ័ត-ថុ) វត្ថុដែលធ្វើដោយលោហ:; ជាតិលោហ:ឯង ។ លោហាករ ( < លោហ + អាករ “អណ្ដូង”) អណ្ដូងឬរណ្ដៅរ៉ែលោហ: ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply