Posted on Leave a comment

តើពាក្យ «ល័ក្ត» មានន័យដូចម្ដេច ?


ល័ក្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. លក្តក, អលក្ត, លាក្សា; បា. លាខា, អលត្តក ) ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ, អម្បោះជាដើម ។
ឧទាហរណ៍៖ ល័ក្តស្រម៉ ។

                      ល័ក្តជុំកន្លង់ ស្រម៉ល័ក្តដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ ។ កាកល័ក្ត ឬ អាចម៍ល័ក្ត កាករបស់ល័ក្តស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ ។ ចងល័ក្ត ឬ បន្ទំល័ក្ត យកស្រម៉ល័ក្តដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឲ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត
ឧទាហរណ៍៖ ល័ក្តជុំកន្លង់ ស្រម៉ល័ក្តដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ ។ កាកល័ក្ត ឬ អាចម៍ល័ក្ត កាករបស់ល័ក្តស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ ។ ចងល័ក្ត ឬ បន្ទំល័ក្ត យកស្រម៉ល័ក្តដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឲ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត ។

                        ផង់ល្អិតឬកករឹងជាដុំមានព័ណ៌ផ្សេងៗ សម្រាប់ប្រើជាគ្រឿងជ្រលក់ ។
ឧទាហរណ៍៖ ល័ក្តខៀវ, —បៃតង, —ស្វាយ, —លឿងទុំ. . . ។

                      ឈ្មោះឈើ ឬដំណាំដែលមានសម្បុរដូចល័ក្តស្រម៉ ។
ឧទាហរណ៍៖ ចេកល័ក្ត, ម្ទេសល័ក្ត. . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply