Posted on Leave a comment

តើពាក្យ «ល្បប់» មានន័យដូចម្ដេច ?


ល្បប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកដែលលាយដោយផង់ធ្យូងកំណាត់សំពត់ឬម្រែងសម្បុរខ្មៅជាមួយនឹងទឹកបបរឬទឹកបាយខាប់ សម្រាប់លុបក្ដារសរសេរ ( ដែលហៅតាមពាក្យសៀមថា ក្ដារខៀន), លុបឲ្យរលុបអក្សរចាស់រួចហើយ បញ្ឈរក្ដារនោះផ្អែកទុកឲ្យស្ងួតសម្រាប់សរសេរទៀត ។
ឧទាហរណ៍៖ ពួកសិស្សវត្តក្នុងសម័យពីដើម សុទ្ធតែប្រើទឹកល្បប់លុបក្ដារខៀន រៀនអក្សរសរសេរដោយដី-សភក់ (ប្រើតែក្នុងសម័យពីដើម) ។

                      គួរកុំច្រឡំពាក្យ ល្បប់ នឹងពាក្យ ល្បាប់ (ម. ព. ល្បាប់ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply