ល្បាប់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភក់ពពុលស្អិត ។
ឧទាហរណ៍៖ ដើរលុយល្បាប់; ភក់ល្បាប់ ។
ដីភក់ដែលកើតអំពីកករទឹកតំឡើង ទោះនៅជាភក់ក្ដី នៅជ្រាយឬនៅសើមឬក៏ស្ងួតរឹងហើយក្ដី ក៏ហៅថា ល្បាប់ ដែរ ជាដីមានជីជាតិល្អ ។
ឧទាហរណ៍៖ ដីចម្ការមានល្បាប់ ដាំដំណាំមានផលប្រយោជន៍ច្រើន ។
ល្បាប់ម៉ដ្ឋ ល្បាប់ដែលឥតមានខ្សាច់លាយ, ជាងឆ្លាក់ពុម្ពក្បាច់គេយកល្បាប់ម៉ដ្ឋនេះមកឆ្លាក់ធ្វើជាពុម្ពដើមសម្រាប់បោះរូបនិងក្បាច់រចនាផ្សេងៗ ។ គួរកុំច្រឡំពាក្យ ល្បាប់ និង ល្បប់ (ម. ព. ល្បប់ ទៀតផង) ។ ព. កា. ថា
ឧទាហរណ៍៖ រីដីមានល្បាប់ ប្រសើរចំណាប់ ចម្រើនដំណាំ គួរអ្នកម្ចាស់ដី រក្សាថែទាំ ត្រូវដាំដំណាំ កុំបោះបង់ចោល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖