Posted on Leave a comment

តើពាក្យ «ល្មម» មានន័យដូចម្ដេច ?


ល្មម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គួរដល់ការ; សម, សមគួរ; ធួន; គ្រប់គ្រាន់, មិនលើសមិនខ្វះ, មិនតិចមិនច្រើន ។
ឧទាហរណ៍៖ ល្មមទៅ, ល្មមប្រើការកើត; ល្អល្មម, តូចល្មម ។ ល ។

                       ល្មមតែ និ. សមតែ គួរតែ; បានត្រឹមតែ ។
ឧទាហរណ៍៖ ល្មមតែគេស្ដីឲ្យ; ល្មមតែគ្នាបួននាក់ ។

                      ល្មមមាត់ គួរដល់មាត់ ។ ដែលចេះតែរអិលមាត់ថាទៅ ព្រោះយល់ថាល្មម ។
ឧទាហរណ៍៖ មនុស្សល្មមមាត់ ។

                    ល្មមឲ្យគេថាបាន គួរឬសមឲ្យគេថាបាន ។ ល ។ ល្មមមាត់ឈ្លានពាន សម្ដីឈ្លានពានដែលចេះតែចេញពីមាត់ឥតគិតពីការណ៍ខុសត្រូវ ។
ឧទាហរណ៍៖ ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ( ច្បាប់រាជនេតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply