Posted on Leave a comment

តើពាក្យ «ល្វាចេក» មានន័យដូចម្ដេច ?


ល្វាចេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីតូចមួយប្រភេទ ពួកទ្រមាក់ខ្លា ប៉ុន្តែមាត្រធំជាង កន្ទុយវែងជាងទ្រមាក់ខ្លា សម្បុរខ្មៅ មានលាយសបន្តិចត្រង់ស្លាបចំអេង ខាងពោះស, ជាសត្វប៉ប៉ាច់ប៉ប៉ោចមិនសូវឈប់មាត់ ។ ព. ប្រ. មនុស្សល្វាចេក មនុស្សដែលនិយាយប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។ ឈ្មោះបទភ្លេងខ្មែរមួយមេ បន្លឺសូរសព្ទញាប់រន្ថាន់ ដោយធៀបនឹងសត្វល្វាចេកប៉ប៉ាច់ប៉ប៉ោច ។
ឧទាហរណ៍៖ ភ្លេង ឬ បទ ល្វាចេក ។

                     បក្សីមួយប្រភេទ មានប្រវែង ១៩-២១ ស.ម.។ ឈ្មោល៖ ខ្នង ក្បាល និងទ្រូង ពណ៌ខ្មៅរលោង ពោះស ឆ្នូតទទឹងស្លាប និងកន្ទុយឆ្លាស់ក្រៅមានពណ៌ស។ ញី៖ ក្បាល ខ្នង ទ្រូងពណ៌ប្រផេះចាស់។ ទីជំរក៖ សួនច្បារ ដើមឈើក្នុងទីក្រុង ដំណាំកសិកម្ម ព្រៃកោងកាង ។ ជីវសាស្ត្រ៖ មានសំឡេងពិរោះរណ្តំដូចភ្លេង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែកញ្ញា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply