ល្អូតធំ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៨-៥២ ស.ម.។ មានបណ្តោយខ្លួនធំ ក្បាល ក កន្ទុយ និងផ្នែកខាងក្រោមមានពណ៌ខ្មៅរលោង ធំជាងល្អូតស្បូវ ស្លាបមានពណ៌ក្រហមជាំ ភ្នែកក្រហម ចំពុះ និងជើងខ្មៅ។ សំឡេង៖ យំជាប់ៗគ្នាអ៊ូតៗៗៗ ចុងបញ្ចប់ញាប់កាន់តែខ្លាំង។ ទីជំរក៖ តំបន់វាលជាយព្រៃ គុម្ពោតព្រៃ តំបន់វាលស្មៅ តាមស្ទឹងអូរ ព្រៃកោងកាង។ រដូវបន្តពូជ៖ ចាប់ពីខែមករា ដល់ខែសីហា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖