វ
មានន័យថា ព្យញ្ជនៈទី ២៩ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៤ ក្នុងសេសវគ្គឬអវគ្គ, ជាទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់, ជាឃោសៈខាងអវគ្គ; មានបែបវេយ្យាករណ៍ឲ្យផ្លាស់ជា ព បានតាមគួរដល់ការប្រកប, ដូចជា
ឧទាហរណ៍៖ ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ> អត្តភាព ជាដើម ។ តួ វ នេះខ្មែរប្រើសំឡេងជាពីរ គឺ វ និង វ៉ ទាំងមានសំឡេងដោយអំណាចព្យញ្ជនៈអឃោស សង្កត់ឲ្យជា វ៉ ផង ដូចជា កង្វារ, តង្វាយ, សង្វាត ជាដើម ។ សំ. បា. អានថា វៈ ឬ វ៉: ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានមួយប្រភេទ មានគ្រែ, ដងស្នែង, ដំបូល សម្រាប់ឥស្សរជនថ្នាក់ខ្ពស់ជិះ មានមនុស្សសែង។
ឧទាហរណ៍៖ គង់លើ-វ , ជិះវ ( មានប្រើច្រើនតែក្នុងសម័យពីដើម ); រ. ស. ព្រះវ វធម្មតា; (ព្រះសិវិកា ឬ ព្រះទីន័ងសិវិកាវមានក្បាច់រចនាវិចិត្រ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖