វគ្គ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វគ៌ ) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា ។
ឧទាហរណ៍៖ វគ្គអក្សរ, សេចក្ដីច្រើនវគ្គ ។ វគ្គក្ខរៈ ( វ័ក-គ័ក-ខ:រ៉:; បា. វគ្គក្ខរ < វគ្គ + អក្ខរ ) អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥ គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប; តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ ( ព. វ ) ។ វគ្គព័ន្ធ (វ័ក-គ:ព័ន; បា.–ពន្ធ) ការចងបាច់គ្នាឬរួមគ្នាជាពួក : ធ្វើវគ្គព័ន្ធ ។ វគ្គភេទ ( វ័ក-គ:ភេត ) ការបែកពួក; ដំណើរផ្សេងពួកគ្នា ។ វគ្គវោត ឬ វោតវគ្គ ( វ័ក–) វគ្គនិងវោត ឬ វោតនិងវគ្គ : និយាយមានវោតវគ្គ និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្ដាប់ងាយយល់ ( ម. ព. វោត ផង ) ។ វគ្គសន្និបាត ឬ វគ្គសមោសរ ( វ័ក-គ: សន់-និបាត ឬ –ស:ម៉ោ-ស ) ដំណើរភ្ជុំពួក; ការប្រជុំគ្នា ។ វគ្គស្នើរ (វ័ក–) សង្កាត់ដោយឡែកៗ : និយាយមានវគ្គស្នើរ, សេចក្ដីមានវគ្គស្នើរ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖